khmer eng
  • មន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ អញ្ជើញទស្សនកិច្ចនៅព្រឹទ្ធសភា
     
    ចែករំលែក ៖

     

    នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពគណ:គ្រប់គ្រងអង្គភាពសាធារណ: សម្រាប់មន្រ្តីរាជការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ ចំនួន១១២នាក់ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

    នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូសិក្ខាកាមបានអញ្ជើញស្តាប់បទបង្ហាញរបស់ឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវច្បាប់ និងសមូហភាពដែនដី ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញទស្សនាទីកន្លែងសំខាន់ៗក្នុងបរិវេណវិមានព្រឹទ្ធសភា។

    ក្នុងដំណើរទស្សនកិច្ចមកកាន់ស្ថាប័ននីតិប្បញ្ញត្តិនេះ នាពេលព្រឹកសិក្ខាកាមបានអញ្ជើញទស្សនកិច្ចនៅរដ្ឋសភា និងពេលរសៀលសិក្ខាកាមទស្សនកិច្ចនៅព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail